×

博扬网

博扬网 博扬热点 东南亚资讯 查看内容

កម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍ ៣០…

2024-10-16 20:30| 发布者: 祢爱了玛| 查看: 569 |来自: https://www.jianhuadaily.com/20241015/259475

ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) ថ្ងៃបង្កើតកងពលតូចលេខ៧០នៃកងទ័ពជើងគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេល ៣០ ឆ្នាំកន្លងមកនេះ កងពលតូចលេខ៧០បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតាមបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង បញ្ជាការដ្ឋានកងទ័ពជើងគោកយ៉ាងម៉ឺងម៉ាត់បំផុត ជាមួយនឹងការសម្រេចបាននូវស្នាដៃធំៗជាច្រើនសម្រាប់ជាតិនិងប្រជាជន។

សម្តេចធិបតីថ្លែងថា សន្តិភាពប្រៀបដូចជាខ្យល់ដែលមើលមិនឃើញ ក៏ប៉ុន្តែមានតម្លៃមិនអាចគណនាបានឡើយ ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវរួមគ្នាជាធ្លុងមួយដើម្បីបន្តថែរក្សានិងការពារសុខសន្តិភាពដែលថ្នាក់ដឹកនាំជំនាន់មុនបានរកមកដោយលំបាក ដោយសម្តេចបានសង្កត់ធ្ងន់ថា មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជាគឺការពារដាច់ខាតការបង្កាត់ភ្លើងសង្គ្រាមដែលនាំឱ្យប្រទេសជាតិខ្ទេចខ្ទាំ។

នៅក្នុងពិធីនេះផងដែរ កងពលតូចលេខ៧០នៃកងទ័ពជើងគោកបានប្ដេជ្ញាប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា៕

https://t.me/tt56789090
https://t.me/tt56789090